Friday, 14 November 2014
និយាយការពិត រំលឹកជាតិខ្មែរ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
*** ដោយមើលឃើញថា " CPP " គណបក្ស ខ្ញុំកញ្ជះយួន ដែលកំពុងតែកៀបសង្កត់ យកប្រៀបលើ " CNRP " គណបក្ស ខ្ញុំកញ្ជះចិន
នាពេលនេះ ខ្ញុំបានដឹង បានឮ ថាប្រជាជាតិខ្មែរយើងមួយចំនួនដែលមិនយល់មិនដឹងនូវ " ជម្រៅនយោបាយ " ដ៏ស្មុកស្មាញរបស់ខ្មែរយើងដែល " បង្កឡើង "ម្ដងហើយ ម្តងទៀត ដោយស្តេច " កម្មុយនិស្ត ក្បត់ជាតិ " នរោត្ដម សីហនុ - រួមទាំងប្រទេសកម្មុយនិស្ត ចិន និង យួន ។
*** ប្រជាជាតិខ្មែរទាំងនោះមានបំណងប្រាថ្នាចង់ឃើញ " ភាពក្លាហាន " របស់ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ " ធ្វើពហិការ " មិនចូលរដ្ឋសភាខ្ញុំកញ្ជះចិន កញ្ជះយួន ជាថ្មីម្តងទៀត ដើម្បីប្រើប្រាស់ " សិទ្ធិអំណាច " របស់ពលរដ្ឋកៀបសង្កត់តបតទៅនិងទង្វើ " ឧបាថ កខ្វក់ស្មោកគ្រោក " របស់ CPPដែលកំពុងប្រព្រិត្ដធ្វើមកលើ CNRP នាពេលបច្ចប្បន្ន និង អនាគត ។
*** ប៉ុន្តែសម្រាប់ខ្ញុំ ខេម រិន្ទ មិនសង្ឃឹមថា សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ នៃ " CNRP " ដែលកំពុងតែ " ដឹកច្រមុះ " ដោយ ហ៊ុន សែន និង ជា សីម នៃ " CPP " នាពេលនេះ ហ្នឹង ហ៊ានរើបំរះដើម្បី " ផលប្រយោជន៍ជាតិ " ដោយការធ្វើ " ពហិការ " មិនចូលសភាជាថ្មីម្តងទៀតឡើយ ពីព្រោះវាផ្ទុយនិងសេចក្តីប្រាថ្នាចង់បានរបស់ពួកគេ ( សម រង្សី - កឹម សុខា - ហ៊ុន សែន - ជា សីម - ចិន និង យួន ) ហ្នឹងឯង ។
ហេតុតែដណ្ដើមគ្នា " ធ្វើជាអាយ៉ង " របស់ ហ៊ុន សែន ខាំគ្នាដូច " ឆ្កែ " ដណ្ដើម " ឆ្អឹង " អញ្ចឹង ថោកណាស់ពួកអា « ឈ្លើងសង្គម » ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment