Post by Love Khmer.
Thursday, 29 January 2015
នេះបានចំជាអាយ៉ងរបស់អាយ៉ងខ្ញុំកញ្ជះយួនមែន
ពួកគេ សម រង្សី និយាយថា ទោះជាគណបក្សណាឈ្នះឆ្នោតលើកក្រោយក៏ " ប្រជាពលរដ្ឋខ្មែរបានសុខដែរ "
*** បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខខ្មែរទាំងអស់ជាទីគោរព ស្រឡាញ់ មេត្ដាស្តាប់ " ពាក្យសំដី " របស់ សម រង្សី ប្រធានគណបក្ស សង្គ្រោះចោរ នេះឲ្យបានច្បាស់ ពីព្រោះវាជា " ពាក្យសំដី " របស់មេដឹកនាំនយោបាយមួយរូបដែលប្រជាជាតិខ្មែរយើងបានចាត់ទុកថាជាអ្នកស្រឡាញ់របប " សេរី ប្រជាធិបតេយ្យ " ស្អប់ពួក " កុម្មុយនិស្តផ្តាច់ការ " ខ្ញុំកញ្ជះបរទេស " ចិន - យួន " ទើបនាំគ្នាមួយនគរទៅបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិដើម្បី " ផ្លាស់ប្ដូរ របបគ្រប់គ្រង់ និង ផ្លាស់ប្តូរ មេដឹកនាំប្រទេស " ដែលជាជនផ្តាច់ការខ្ញុំកញ្ជះបរទេស ។
*** ប៉ុន្ដែមេដឹកនាំគណបក្ស សង្គ្រោះជាតិ ក្នុងឋានះជាមេដឹកនាំនៃ " គណបក្សឈ្នះឆ្នោត " បែជានាំគ្នីគ្នាទៅសង្គ្រោះចោរដែលជា " សត្រូវ " របស់ជាតិទៅវិញ ដើម្បី " ប្តូរ " និង
1)-អភ័យឯកសិទ្ធិសភា " អាវក្រោះសភា "
2)- តំណែងជានាយករដ្ឋមន្រ្តីស្រមោល " ខ្យល់ "
3)- តំណែងជាអនុប្រធានសភា " ខ្យល់ "
4)- តំណែងជាប្រធានគណះកម្មាការសភា " ខ្យល់ "
5)- លាភសក្ការះផ្សេង ៗ ។ល។ និង ។ល។ សួរថានរណាជាអ្នកទទួលខុសត្រូវលើកំហុសឆ្គងទាំងអស់ហ្នឹង.....ហ៊ុន សែន - CPP ឬ....?????? គឺពួកគេ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ បាននិងកំពុងសាងគ្រោះបន្ថែមឲ្យជាតិខ្មែរយើង ។
*** ដូចអ្វីដែលខ្ញុំ ខេម រិន្ទ ធ្លាប់បានជម្រាប រំលឹក ជាច្រើនលើក ច្រើនដងរួចមកហើយថាឥឡូវនេះ " CNRP " ដែលដឹកនាំដោយ សម រង្សី និង កឹម សុខា បាននឹងកំពុងតែ " ខ្ចីច្រមុះ " របស់ ហ៊ុន សែន និង ជា សីម នៃ " CPP " ដើម្បី " ដកដង្ហើម " ។
*** ចំណែកឯ " CPP " វិញ គណបក្សយួនដែលដឹកនាំដោយ ហ៊ុន សែន និង ជា សីម ក៏កំពុងតែ " ខ្ចីមាត់ និង ខ្ចីដៃ " របស់ សម រង្សី និង កឹម សុខា ព្រមទាំងបក្ខពួកបរិវារ៍ ដើម្បី " និយាយ និង ធ្វើ " នៅអ្វីដែលពួកគេ " ប្រាថ្នាចង់ឲ្យធ្វើ " ដើម្បី " លាងសំអាត " ចំពោះមន្ត្រីរាជ្ជការ ខឹលខូច ពុករលួយ មួយចំនួនដែលពួកគេ " CPP " ពិបាកនិងធ្វើដោយខ្លួនឯង ដូច្នេះដើម្បី " តបស្នងសងគុណ " ដល់ សម រង្សី និង កឹម សុខា ដែលបានដឹកនាំបក្ខពួកបរិវារ៍ដែលជា " អាយ៉ង " របស់អាយ៉ង ហ៊ុន សែនចូលរួមបង្គ្រប់ទឹកឲ្យ " រដ្ឋសភាខ្ញុំកញ្ជះយួន " លើកនេះទើបពួកគេ " CPP " ធ្វើសម្បទាននយោបាយ " មួយចំណិតតូចឲ្យដល់ពួក " CNRP " ឬនិយាយក្នុងន័យមួយទៀតគឺ " ខី្ចមាត់ និង ខ្ចីដៃ របស់ CNRP " ដើម្បីធ្វើប្រយោជន៍ឲ្យពួកគេ " CPP - យួន និង ចិន " តែប៉ុណ្ណោះ គឺគ្មានអ្វីជាប្រយោជន៍ជាតិនោះឡើយ ។ *** តើប្រជាជាតិខ្មែរគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីបន្ដគាំទ្រគណបក្ស " សង្រ្គោះចោរ " ដែលដឹកនាំដោយ សម រង្សី និង កឹម សុខា តទៅទៀតឬ...? ដែលក្នុងរយះពេល " 20 " ឆ្នាំកន្លងមកហើយ មិនដែលហ៊ានយកឈ្នះ ហ៊ុន សែន - CPP ហ្នឹងឬ....?????
Subscribe to:
Post Comments (Atom)
No comments:
Post a Comment