Friday, 9 January 2015
" ឧបករណ៍នយោបាយ " របស់ " ចិន និង យួន "
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
*** បើយើងគ្រប់គ្នា ពិតជាខែ្មរ មែននោះ យើងត្រូវតែ « ពិចារណា » និងត្រូវតែ « ទទួលស្គាល់ » នូវការពិតដែលយើងទាំងអស់គ្នាកំពុងតែ « មើលឃើញ »នូវអ្វីដែលជា « កំហុសឆ្គង » របស់ពួកគេ សម រង្សី និង កឹម សុខា ព្រមទាំងបរិវារ៍ របស់ពួកគេ ។
*** ក្នុង តំណែងជាប្រធាន និង អនុប្រធាន គណបក្សសង្គ្រោះជាតិ ហ្នឹងពួកគេទាំងពីរ សម រង្សី និង កឹម សុខា ត្រូវតែ « ទទួលខុសត្រូវ » ទាំងស្រុងនៅចំពោះមុខ « ប្រវតិ្ដសាស្ដ្រ » ជាតិ និង អន្ដរជាតិ រួមជាមួយ ហ៊ុន សែន - CPP - FUNCINPEC និង សេ្តច « ទីងមោង - ឡឺកឺៗ » នរោត្ដម សីហមុនី ដែលបានក្លាយទៅជា « ឧបករណ៍នយោបាយ » របស់រដ្ឋាភិបាលកម្មុយនិស្ត ចិន និង យួន ដើម្បីសម្លាប់ជាតិ និង ប្រជា របស់ខ្លួន ។
*** ខ្ញុំ ខេម រិន្ទ ជាអ្នកប្រឆាំងនឹង « ជំហ និង គោលនយោបាយ » មិនច្បាស់លាស់របស់សម រង្សី តាំងតែពីថ្ងៃបង្កើត គណបក្សសង្គ្រោះជាតិនោះមកម៉្លេះ ពីព្រោះខ្ញុំបានមើលឃើញយ៉ាងច្បាស់ថា លោក សម រង្សី និង បរិវារ៍ មួយចំនួនតូចដែលនៅស្មោះត្រង់ជាមួយគាត់ ( រង្សី ) កំពុង « ចាញ់បោក » ហ៊ុន សែន - CPP - ចិន ក្រុងប៉េកាំង និង យួន ក្រុងហាណូយ ដោយមាន កឹម សុខា ជាអ្នក « អន្ទង ឬ ជា ( ផែ្លសន្ទូច » ដើម្បីស្ទូចយកលោក សម រង្សី ឲ្យមកចូលរួមក្នុងការបោះឆ្នោតលើកនេះ ។
**** ក្រោយការបោះឆ្នោត កឹម សុខា បានប្រែក្លាយពី « ផ្លែសន្ទូច » មកជា « ច្រវាក់ » ដ៏រឹងមាំតាមបញ្ជារបស់ អាយ៉ង កញ្ជះ បរទេស « ចិន - យួន » ហ៊ុន សែន ដើម្បីបំពាក់លើ « ក » របស់លោក សម រង្សី មិនឲ្យធើ្វអ្វីបាន ក្រៅតែធ្វើ តាម « គន្លង » ដែលគេ « គូស » ឲ្យធើ្វតែប៉ុណ្ណោះ ដូចដែលយើងគ្រប់ៗគ្នា បាន ឃើញរួចមកហើយកន្លងមកនេះ និង បន្ដទៅអនាគត ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment