Wednesday, 11 March 2015

រំលឹកជាតិខ្មែរ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * ការដែល ហ៊ុន សែន បញ្ជាឲ្យបង្កើតច្បាប់ដើម្បីដកហូតអាសនៈពីគណបក្សណាមួយដែលមិនព្រមចូលប្រជុំរដ្ឋសភាលើកដំបូង តាមការកោះហៅពី ស្តេចទីមោង ដោយចាត់ទុកថា គណបក្សនយោបាយនោះបោះបង់ចោលអាសនៈរបស់ខ្លួន ។ * សកម្មភាពនេះវាគឺជា " បំណងប្រាថ្នា " របស់ពួកគេ " CPP និង យួន " ដើម្បី 1) - " បំផ្លេចបំផ្លាញលទ្ធិប្រជាធិបតេយ្យ " ដែលមាននៅសេសសល់បន្តិចបន្តួចក្នុងប្រទេសខ្មែរយើងក្រោយពី " UNTAC " ចេញផុតទៅ ។ 2) - ពង្រឹង " អំណាចប្រមូលម្តុំ " ឡើងវិញ បន្ទាប់ពីពួកគេ " CPP " ចាញ់ឆ្នោតយ៉ាងអាម៉ាស់កាលពីថ្ងៃទី 28 កក្កដា 2013 កន្លងមក ។ * ប៉ុន្តែ " បំណងប្រាថ្នា " ទាំងទ្បាយទាំងពួងនោះមិនអាចសម្រេចបានទេ បើគ្មានការយល់ព្រម ឬ បើគ្មានការចូលរួមធ្វើ ឬ បើគ្មានការជួយជ្រោមជ្រែង ពីគណបក្ស សង្គ្រោះចោរ " CNRP " និង ចិន ផង ទេនោះ ។ * ក្នុងឋានះខ្លួន " CNRP " ជាដៃគូរចរចារ បើខ្លួនមិនព្រមជាមួយនិង " CPP " តើពួកគេអាចធ្វើអ្វីបាន......????? ដូច្នេះសូមប្រជាជាតិខ្មែរកុំទៅឲ្យ " កំហុស " តែខាង " CPP " យើងជាខ្មែរត្រូវតែ : 1) - ហ៊ានមើលការពិត ។ 2) - ហ៊ាននិយាយការពិត ។ 3) - ហ៊ានស្តាប់ការពិត ។ 4) - និង ហ៊ានទទួលស្គាល់ការពិត ទើបយើងអាចដោះស្រាយបញ្ហាជាតិរបស់យើងបាន ។

No comments:

Post a Comment