Wednesday, 11 March 2015
រំលឹកជាតិខ្មែរ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
* ដ៏រាបណា ហ៊ុន សែន - CPP - យួន និង ចិន នៅមានអំណាចក្នុងប្រទេសខ្មែរហើយកុំសង្ឃឹមថា " CNRP " អាចជួយដោះសា្រយអ្វីបានពីព្រោះ
ដូចអ្វីដែលខ្ញុំ ខេម រិន្ទ ធ្លាប់បានជម្រាប រំលឹក ជាច្រើនលើក ច្រើនដងរួចមកហើយថាឥឡូវនេះ " CNRP " ដែលដឹកនាំដោយ សម រង្សី និង កឹម សុខា បាននឹងកំពុងតែ " ខ្ចីច្រមុះ " របស់ ហ៊ុន សែន និង ជា សីម នៃ " CPP " ដើម្បី " ដកដង្ហើម " ។
* ចំណែកឯ " CPP " វិញ គណបក្សយួនដែលដឹកនាំដោយ ហ៊ុន សែន និង ជា សីម ក៏កំពុងតែ " ខ្ចីមាត់ និង ខ្ចីដៃ " របស់ សម រង្សី និង កឹម សុខា ព្រមទាំងបក្ខពួកបរិវារ៍ ដើម្បី " និយាយ និង ធ្វើ " នៅអ្វីដែលពួកគេ " ប្រាថ្នាចង់ឲ្យធ្វើ " ដើម្បី " លាងសំអាត " ចំពោះមន្ត្រីរាជ្ជការ ខឹលខូច ពុករលួយ មួយចំនួនដែលពួកគេ " CPP " ពិបាកនិងធ្វើដោយខ្លួនឯង ដូច្នេះដើម្បី " តបស្នងសងគុណ " ដល់ សម រង្សី និង កឹម សុខា ដែលបានដឹកនាំបក្ខពួកបរិវារ៍ដែលជា " អាយ៉ង " របស់អាយ៉ង ហ៊ុន សែនចូលរួមបង្គ្រប់ទឹកឲ្យ " រដ្ឋសភាខ្ញុំកញ្ជះយួន " លើកនេះទើបពួកគេ " CPP " ធ្វើសម្បទាននយោបាយ " មួយចំណិតតូចឲ្យដល់ពួក " CNRP " ឬនិយាយក្នុងន័យមួយទៀតគឺ " ខី្ចមាត់ និង ខ្ចីដៃ របស់ CNRP " ដើម្បីធ្វើប្រយោជន៍ឲ្យពួកគេ " CPP - យួន និង ចិន " តែប៉ុណ្ណោះ គឺគ្មានអ្វីជាប្រយោជន៍ជាតិនោះឡើយ ។
* កំសាក និង ចោលម្សៀត ដូចជា សម រង្សី នេះគ្មាន " វាសនា " បានក្លាយជានាយករដ្ឋមន្ដ្រីនៃប្រទេសខ្មែរបានទេ គឺបានត្រឹមតែ " មេបោកប្រាសរាស្ត្រខ្លួនឯងតែប៉ុណ្ណោះ " ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment