Monday, 26 December 2016
ធី សុវណ្ណថា ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយ ស្រី ចំរើន និងផែ សុវណ្ណរិទ្ធ
ធី សុវណ្ណថា ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយ ស្រី ចំរើន និងផែ សុវណ្ណរិទ្ធ: លោកអ្នកនាងជាទីមេត្រី! ព័ត៌មានមួយទៀតបានឲ្យដឹងថា សកម្មជនហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា នៅថ្ងៃនេះ បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយលោក ស្រី ចំរើន និងលោក ផែ សុវណ្ណរិទ្ធ ដោយថា នាងកំពុងរៀបចំពាក្យបណ្ដឹងប្រឆាំងនឹងមនុស្សទាំងពីររូបនេះ។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង កញ្ញា ធី សុវណ្ណា ដែលធ្លាប់ថ្លែងរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឥតសំចៃមាត់នោះ បានប្រកាសថា ឈប់ទាក់ទងជាមួយក្រុម ស្រី ចំរើន និងក្រុម ផែ សុវណ្ណរិទ្ធ ដោយនាងចោទថា បុគ្គលទាំងពីររូបនេះបានប្រមាថ និងទម្លាយសារឯកជនរបស់នាង។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment