Sunday 18 December 2016

មន្ត្រី​បក្ស​ប្រឆាំង​ថា គ្រោង​យក​បញ្ហា​១០ចំណុច​សួរ​រដ្ឋ​មន្ត្រី​សុខាភិបាល​ចុង​ខែ​នេះ

មន្ត្រី​បក្ស​ប្រឆាំង​ថា គ្រោង​យក​បញ្ហា​១០ចំណុច​សួរ​រដ្ឋ​មន្ត្រី​សុខាភិបាល​ចុង​ខែ​នេះ: តំណាង​រាស្ត្រ​បក្ស​ប្រឆាំង បាន​ឲ្យ​ដឹង​ថា បញ្ហា ១០​ចំណុច នឹង​ត្រូវ​លើក​យក​ទៅ​ចោទ​សួរ​ដោយ​ផ្ទាល់ ទៅ​រដ្ឋ​មន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ពេល​លោក​ចូល​បំភ្លឺ​នៅ​ចុង​ខែ​ធ្នូ​នេះ។ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​សកាលពីថ្ងៃ​ទី​១៦​ ខែ​ធ្នូ​នេះ បានស​ម្រេចឲ្យ​កោះ​ហៅ​​រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង ចូល​បំភ្លឺនៅថ្ងៃទី២៩ ខែធ្នូនេះ​ តាមការស្នើសុំរបស់បក្សប្រឆាំង។

No comments:

Post a Comment