Wednesday, 29 October 2014

និយាយការពិត រំលឹកជាតិខ្មែរ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ **អត់បានការអីទេពួក " CNRP " គណបក្សដែលកំពុង " សាងគ្រោះឲ្យជាតិ " អើយពួកអ្នកឯងហ្នឹងល្មមឈប់ធ្វើ " ប្រជាភិថុត " ឬធើ្វ " ជំនួញនយោបាយ " លើគំនរទុក្ខ គំនរឈាម និង គំនរទឹកភែ្នក " របស់ប្រជាជាតិខ្មែរដែលជា " ម្ចាស់សន្លឹកឆ្នោត ម្ចាស់នៃជោកវាសនា អនាគតជាតិតទៅទៀតទៅ ។ **ប្រជាជាតិខែ្មរទាំងអស់ទាំងក្នុងនិងក្រៅប្រទេសត្រូវការ " ការផ្លាស់ប្ដូរ " យ៉ាងពិតប្រាកដនូវ " របបនយោបាយ និង មេដឹកនាំប្រទេស " ដែលជាពួកកម្មុយនិស្តផ្តាច់ការខ្ញុំកញ្ជះបរទេស " ចិន និង យួន " ។ ** ដ៏រាបណា ហ៊ុន សែន - CPP - យួន និង ចិន នៅមានអំណាចក្នុងប្រទេសខ្មែរហើយកុំសង្ឃឹមថា " CNRP " អាចជួយដោះសា្រយអ្វីបានពីព្រោះឥឡូវនេះ " CNRP " ដែលដឹកនាំដោយ សម រង្សី និង កឹម សុខា បាននឹងកំពុងតែ " ខ្ចីច្រមុះ " របស់ ហ៊ុន សែន និង ជា សីម ដើម្បី " ដកដង្ហើម " ។ ** ចំណែកឯ " CPP " វិញ គណបក្សយួនដែលដឹកនាំដោយ ហ៊ុន សែន និង ជា សីុម ក៏កំពុងតែ " ខ្ចីមាត់ " របស់ សម រង្សី និង កឹឹម សុខា ព្រមទាំងបក្ខពួកបរិវារ៍ ដើម្បី " និយាយ " ផងដែរ ។ ** គឺពួកគេទាំងពីក្រុមនេះ " CNRP + CPP " កំពុងចាប់ដៃគ្នាសាងប្រវត្តសាស្ដ្រថ្មីមួយទៀតបន្ទាប់ពី " FUNCINPEC " ដើម្បីបន្តគ្រប់គ្រងអំណាចតាមរូបភាពប្រជាធិបតេយ្យផ្តាច់ការដដែល គ្រាន់តែមានការផ្លាស់ប្តូរពី " FUNCINPEC " ចូលរួមបំរើយួន ទាំងក្នុង " រដា្ឋភិបាលចោរ និង សភាចោរ " មកជា " CNRP " គណបក្ស សាងគ្រោះឲ្យជាតិថ្មី ចូលរួមបំរើ យួន តែនៅក្នុង " សភាចោរ " តែប៉ុណ្ណោះ គឺបានន័យថា " ចាញ់ប្រៀប FUNCINPEC មួយកំរិត ប៉ុនែ្ត " ចាញ់CPP និង យួន ដូចគ្នាគឺ " ចាញ់ស្លាប់ " តែម្តង ។ **ជ័យជំនះដែល " CNRP " គណបក្សដែលកំពុងជួយឲ្យ " ហ៊ុន សែន - CPP - យួន និង ចិន " បន្ដសាងគ្រោះថ្មី ៗ បន្ថែមមកលើ ប្រជាជាតិ និង មាតុភូមិខ្មែរ នាពេលបច្ចុប្បន្ន និង អនាគត គឺបានមកពី " សេចកី្ដប្រថ្នាចង់បាននូវការផ្លាស់ប្តូរ " របស់ប្រជាជាតិខ្មែរ ទៅតាមអ្វីដែល សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ដែលជា " អាយ៉ង របស់អាយ៉ងខ្ញុំកញះយួន " ហ៊ុន សែន បានស្រែក បាននិយាយ បានសន្យា យ៉ាងកងរំពងពេញផ្ទៃប្រទេសកម្ពុជាក្នុងកាលកន្លងមក ។

No comments:

Post a Comment