លោក សម រង្ស៊ី ថាអង្គភាពប្រឆាំងអំពើពុករលួយមិនស្គាល់ពីតួនាទីរបស់ខ្លួន: ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចាត់ទុកចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើករណី លោក កឹម សុខា អនុប្រធានគណបក្សជារឿងគ្មានប្រយោជន៍ដល់សាធារណៈនិងថាអង្គភាពនេះមិនស្គាល់ពីតួនាទីរបស់ខ្លួន។កាលពីថ្ងៃទី២៤ខែមីនា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
No comments:
Post a Comment