Saturday, 26 March 2016
និយាយការពិតរំលឹកជាតិខ្មែរ : ដោយ ខេម រិន្ទ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
ក្នុងពិធីបើកសន្និបាតក្រុមប្រឹក្សាជាតិលើកទី២របស់គណបក្សសង្គ្រោះជាតិនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថ្លែងទៅកាន់សមាជិក សមាជិកាប្រមាណ១៥០០នាក់ ដែលមកពី២៥រាជធានី/ខេត្តថា គណបក្សខ្លួននៅតែឆ្លងកាត់ព្យុះភ្លៀងជាមួយដៃគូប្រជែងរបស់ខ្លួនជាច្រើនទៀត រហូតដល់ការបោះឆ្នោត២០១៧នឹង២០១៨ខាងមុខ។
* ប៉ុន្តែសម្រាប់ខ្ញុំ ខេម រិន្ទ បានមើលឃើញយ៉ាងច្បាស់នូវ " ក្រឡាចាញ់ " មួយចំនួនរបស់ " CNRP "ក្នុង " ការបោះឆ្នោតបង្គ្រប់កិច្ច " នៅឆ្នាំ2018 ខាងមុខនេះ ដូចដែលបានរៀបរាប់ជូនខាងក្រោមនេះ ៖
1) - ការបោះឆ្នោត ដែលរៀបចំឡើងដោយ " រដ្ឋាភិបាលឯកបក្ស - CPP " និង គណបក្ស " ប្រឆាំងបង្គ្រប់កិច្ច - CNRP មិន « សេរី និង យុត្តិធម៍ » ដូចកាលមុន ៗ ។
2) - " CPP - យួន និង ចិន " ពិតជាមិនព្រមចុះចាញ់ដូចកាលមុន ៗ ដោយពួកគេនឹងប្រើប្រាស គ.ជ.ប ថ្មីរបស់ " CNRP " និង " CPP " ឲ្យបំរើ មហិច្ឆិតាបន្តអំណាចរបស់ពួកគេ 05 ឆ្នាំទៅមុខទៀតគឺ គ.ជ.ប ថ្មីនេះមិនអាច ឯករាជ្យ បានទេបើ " CPP " មើលឃើញថាខ្លួនកំពុងចាញ់ប្រៀបនោះ ។
3) - មេដឹកនាំរបស់ " CNRP " គ្មានគោលការណ៍ - គោលជំហ និង គោលដៅនយោបាយច្បាស់លាស់ក្នុងការតស៊ូដើម្បីយកឈ្នះ " CPP - យួន និង ចិន " ។
4) - ភាព " កំសាក និង ចោលម្សៀត " របស់ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ ។
5) - ការដណ្ដើមអំណាចគ្នារវាង " ក្រុមសម រង្សី និង ក្រុម កឹម សុខា នាពេលអនាគត ។
6) - ផ្ទៃក្នុងរបស់ " CNRP " ពោរពេញទៅដោយ " មនុស្សស្នូល - មនុស្សបង្កប់ " របស់ ហ៊ុន សែន - ជា ស៊ីម (ស ខេង) ហេង សំរិន - យួន និង ចិន គឺ
ពួកគេទាំងនោះកំពុងតែបន្តធ្វើនយោបាយជួយជ្រោមជ្រែងអំណាចឱ្យ CPP - យួន និង ចិន គ្មាន " យុទ្ធសាស្ត្រថ្មី " អី្វក្រៅតែពីគោលជំហរមិនយកខ្មែរណាជាសត្រូវ - មិនឈ្លោះ - មិនឆ្លើយ និង មិនឆ្លង ដែលជាយុទ្ធសាស្ត្រ កំសាក និង ចោលម្សៀត ហ្នឹងនោះ ។
7) - ចូលដៃចូលជើង " ស៊ុមគ្រលុំក្បត់ជាតិ " បង្កើតច្បាប់បន្ថែមអំណាចឲ្យគណបក្សយួន " CPP " ដូចជាការ កែប្រែរដ្ឋធម្មនុញ្ញ - បង្កើតច្បាប់បោះឆ្នោត - បង្កើតច្បាប់សម្រាប់ដាក់ទោសលើអង្គការសង្គមស៊ីវិល " NGO " និងច្បាប់ផេ្សងៗទៀតទៅតាមអ្វីដែលជា " បំណងប្រាថ្នា - ចង់បាន " របស់ CPP - យួន និង ចិន ដើម្បីរារាំងនិងកាត់បន្ថយនូវ " សិទ្ធិសេរីភាព - អំណាច " របស់ប្រជាពលរដ្ឋ និង NGO ។
8) - ជនជាតិយួនចូលមកក្នុងប្រទេសកម្ពុជាយើងកាន់តែច្រើនឡើង ៗ ចាប់តាំងពីឆ្នាំ 2016 នេះក្នុងក្របខណ្ឌអាស៊ាន ហើយពួកយួនទាំងអស់នោះ
នឹងមាន " សិទ្ធិសេរីភាព " ពេញលេញក្នុងការរស់នៅ - ប្រកបរបររកស៊ី និង បោះឆ្នោត តាមបញ្ញតិនៃច្បាប់បោះឆ្នោតថ្មី ដែលសរសេរឡើងដោយ " CNRP និង CPP " កន្លងមក ។
9) - " កិច្ចព្រមព្រៀងនយោបាយ " រវាង សម រង្សី និង ហ៊ុន សែន កាលពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2014 គឺជា " កិច្ចព្រមព្រៀងស៊ុមគ្រលំក្បត់ជាតិ " ជាថ្មីម្តងទៀតដើម្បី " បន្តនយោបាយឈ្នះ ឈ្នះ " របស់ ហ៊ុន សែន និង បន្ថែមអំណាចឲ្យកាន់តែ " រឹងប៉ឹង មាំមួន និង ខ្លាំងក្លា " ថែមទៀតដល់ " ហ៊ុន សែន - CPP - យួន និង ចិន ក្នុងការ " កាន់កាប់គ្រប់គ្រង និង បំផ្លិចបផ្លាញ " ជាតិ និង មាតុភូមិកម្ពុជាយើង ទៅថ្ងៃអនាគត ។
10) -" កិច្ចព្រមព្រៀងនយោបាយ " រវាង សម រង្សី និង ហ៊ុន សែន កាលពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2014 គឺប្រៀបបាននឹង " នយោបាយមុមចង្ក្រាន " របស់ពួកគេ « សែន - ស៊ី - ខា » គឺស្មើនឹងយក " ច្រវ៉ាក់ពាក់លើ - ក " របស់ សម រង្សី នឹង កឹម សុខា ដើម្បីមិនឲ្យ " CNRP " ធ្វើអ្វីបាន ឬ និយាយអ្វីបាន ក្រៅតែពីទន្ទិញពាក្យថា " វប្បធម៍សន្ទនា " ៗៗៗនឹងគោលជំហរមិនយកខ្មែរណាជាសត្រូវ - មិនឈ្លោះ - មិនឆ្លើយ និង មិនឆ្លង ដែលជាយុទ្ធសាស្ត្រ កំសាក និង ចោលម្សៀត ហ្នឹងនោះ ។
11) - " នយោបាយមុមចង្ក្រាន " របស់ពួកគេ « សែន - ស៊ី - ខា » គឺជានយោបាយយកក្បាលខ្មែរ " ដាំតែអុង "ជាថ្មីម្តងទៀត នៅយុគ្គសម័យថ្មីនេះ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment