Tuesday, 29 March 2016

យុវជន​ ស្រី ចំរើន ថា​សាលាក្រុង​អនុញ្ញាតឲ្យ​ដង្ហែញត្តិ​ទៅផ្ទះលោក​ កឹម សុខា

យុវជន​ ស្រី ចំរើន ថា​សាលាក្រុង​អនុញ្ញាតឲ្យ​ដង្ហែញត្តិ​ទៅផ្ទះលោក​ កឹម សុខា: យុវជន ស្រី ចំរើន ដែលបាន​ចេញមុខជា​បន្ត​បន្ទាប់​ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលារាជធានីបានអនុញ្ញាតឲ្យ​ក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែក​នេះ។​ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់​​វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែក​រដ្ឋបាល​នៃ​សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះហើយ​ថាសាលារាជធានីបានអនុញ្ញាតឲ្យមាន​ការ​ហែ​ញត្តិនោះ​។ លោកបន្តថា៖ “ខ្ញុំដាក់លិខិត​នៅព្រឹកមិញនេះ គា​ត់(ផ្នែករដ្ឋបាល​)​ទទួល​ហើយ​អនុញ្ញាត។ គេ​គ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កហិង្សា។ យើងគ្រាន់តែសុំគាត់(កឹម សុខា​)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វី​ទេ”។

No comments:

Post a Comment