Friday, 17 June 2016
និយាយការពិតរំលឹកជាតិខ្មែរ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
* រហូតមកដល់ពេលនាបច្ចុប្បន្នកាលនេះទៅហើយនៅតែមានប្រជាជាតិខ្មែរយើងមួយចំនួនធំដែលនៅតែមានក្ដីប្រាថ្នាចង់បាន " ការផ្លាស់ប្តូរ " របបនយោបាយ និង មេដឹកនាំប្រទេសជាតិ ពីជនកុម្មុយនិស្តផ្តាច់ការដែលជាអាយ៉ងខ្ញុំកញ្ជះបរទេស ទៅជាជនឯករាជ្យប្រជាធិបតេយ្យសេរីពិតប្រាកដ ប៉ុន្តែពួកគេនៅតែ " ខ្លាចការពិត " មិនហ៊ានមើលការពិត មិនហ៊ាននិយាយការពិត មិនហ៊ានស្ដាប់ការពិត និង មិនហ៊ានទទួលស្គាល់ការពិត ហើយនៅតែមានគំនិតគិតខុសៗថា ហ៊ុន សែន ចង់រំលាយបក្សសង្គ្រោះចោរ ឬ (គណបក្សសាងគ្រោះបន្ថែមឱ្យជាតិ) និង កំពុងគិចវេសការបោះឆ្នោតជាតិក្នុងឆ្នាំ 2018 ។
* សូមរំលឹកថា ហ៊ុន សែន - CPP - ចិន និង យួន មិនដែលនឹកចង់រំលាយ គណបក្សសង្គ្រោះចោរ ឬ (គណបក្សសាងគ្រោះបន្ថែមឱ្យជាតិ) នោះឡើយពីព្រោះគណបក្សមួយនេះគឺជា " សម្ព័ន្ធមិត្ត " ដ៏ល្អរបស់ពួកគេ ហ៊ុន សែន - CPP - យួន និង ចិន ជំនួសឱ្យគណបក្ស FUNCINPEC ដែលបាយរលាយរលុតផុតពូជទៅហើយនោះ ហើយ ហ៊ុន សែន - CPP - ចិន និង យួន ក៏មិនដែលខ្លាចការបោះឆ្នោតដែលគ្រប់គ្រងផ្តាច់មុខដោយក្រុមរបស់ពួកគេដែរចាប់តាំងពីឆ្នាំ 1998 រហូតមក ហើយពួកគេក៏លែងខ្វល់ខ្វាយរឿងសន្លឹកឆ្នោតតទៅទៀតហើយ ពីព្រោះគេមាន " ឧបករណ៍ " សម្រាប់ឈ្នះរួចទៅហើយ ។
* សួរថាតើ " ឧបករណ៍ " ទាំងនោះមានអ្វីខ្លះ.. ?
* ប្រាប់ខ្លី ៗ ថាមាន ៖
* (1) - គ . ជ . ប (គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "ឬ " គ.ប.ប " (គណៈកម្មាធិការបក្សរៀបចំការបោះឆ្នោត របស់ពួកគេ) CPP និង CNRP 4 + 4 + 1 = 9 ហ្នឹងឯងគឺគ្មានប្រយោជន៍អ្វីសម្រាប់ជាតិខ្មែរយើងទេសម្បីតែ CNRP ខ្លួនឯងហ្នឹងក៏គ្មានផង ប៉ុន្តែវាគ្រាន់តែជាប្រយោជន៍បក្ស ហ៊ុន សែន - CPP - ចិន និង យួន តែប៉ុណ្ណោះ ពីព្រោះវាមិន " ឯករាជ្យ " ទេ ។
* (2) - ជនជាតិយួនដែលសុទ្ធតែអាចបោះឆ្នោតបាន ។
* (3) - កម្លាំងប្រដាប់អាវុធ ។
* (4) - គណបក្សនយោបាយដែលចូលរួមបោះឆ្នោតបង្គ្រប់កិច្ច ។
* (5) – ស្ដេច " ទីងមោង - ស្តេច ប្រថាប់ត្រា " នរោត្តម សីហមុនី ។
* (6) - ជាចំណុចសំខាន់បំផុតគឺ " ភាពកំសាក និង ចោលម្សៀត " របស់ សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ ដែលជា " មនុស្សស្នូល មនុស្សបង្កប់ " របស់ ហ៊ុន សែន - ជា ស៊ីម (ស ខេង) - ហេង សំរិន - យួន និង ចិន ដែលមានអំណាចចាត់ចែងកិច្ចការសំខាន់ ៗ ក្នុង " CNRP " ហ្នឹងឯង ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment