Tuesday, 28 June 2016

និយាយការពិតរំលឹកជាតិខែ្មរ : ដោយ ខេម រិន្ទ បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំងបង្គ្រប់កិច្ច​នឹង​ទៅ​ជួប​មេដឹកនាំ​របស់​ខ្លួន​នៅ​ហ្វីលីពីនជាថ្មីម្តងទៀត ។​ * សូមរំលឹកថាកាលពីពួកគេ CNRP ទៅជួបប្រជុំគ្នាជាមួយ សម រង្សី នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីននាខែ មិនា ឆ្នាំ2016 កន្លងមកនោះ ពួកគេ CNRP បាន " វេចស្ពាយ " ទៅជាមួយនូវ " សំណើរ នឹង ការណែនាំ " របស់ CPP ក្នុងការដោះដូររវាង " ឥស្សរះភាព " របស់ សម រង្សី និង សកម្មជនរបស់គណបក្សសង្គ្រោះចោរជាមួយនិង " ផលប្រយោជន៍ជាតិ " ដែលពួកគេ ហ៊ុន សែន - CPP - យួន និង ចិន ចង់បានទៅដាក់លើតុប្រជុំដើម្បីសម្រេច ។ * ប៉ុន្ដែដោយ " សំណើរ នឹង ការណែនាំ " របស់ CPP នាគ្រានោះវាធ្ងន់ធ្ងរពេកគឺប្រៀបនឹងស្នើសុំឱ្យ CNRP ធ្វើអត្ថឃាតខ្លួនឯងទើប ពួកគេ CNRP មិនព្រម ដែលជាហេតុបណ្តាលឱ្យ CPP បន្តដាក់គំនៀបកាន់តែខ្លាំងឡើងៗទៅលើពួក CNRP ដូចជាបង្កបង្កើតរឿងរវាង កឹម សុខា និង ស្រី មុំ ចាប់តំណាងបក្ស អ៊ុំ សំអាន ចាប់អង្គការសង្គមស៊ីវីល ។ល។និង។ល។ * ដូច្នេះអ្វីៗដែលកើតមានឡើងក្នុងកាលកន្លងមក បច្ចុប្បន្ន និង អនាគត់ វាគឺជា " ល្ខោននយោបាយ " របស់ពួកគេ ហ៊ុន សែន - សម រង្សី និង កឹម សុខា ដើម្បីតែផលប្រយោជន៍របស់ពួកគេទាំងពីក្រុម CPP និង CNRP តែប៉ុណ្ណោះ គ្មានអ្វីដែលជាផលប្រយោជន៍សម្រាប់ជាតិខ្មែរឡើយ ហើយលើកនេះក៏អញ្ចឹងដែរគឺពួកក្រុម " អាចៅចាក់ស្មុក " នេះក៏និង " វេចស្ពាយ " ទៅជាមួយនូវ " សំណើរ នឹង ការណែនាំ " របស់ CPP ក្នុងការដោះដូររវាង " ឥស្សរះភាព " របស់ សម រង្សី និង សកម្មជនរបស់គណបក្សសង្គ្រោះចោរជាមួយនិង " ផលប្រយោជន៍ជាតិ " ដែលពួកគេ ហ៊ុន សែន - CPP - យួន និង ចិន ប្រាថ្នាចង់បានទៅដាក់លើតុប្រជុំដើម្បីសម្រេចជាថ្មីដដែល ។

No comments:

Post a Comment