Friday, 17 June 2016
និយាយការពិតរំលឹកជាតិខ្មែរ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
* ថ្ងៃនេះខ្ញុំ ខេម រិន្ទ សូមធ្វើការជម្រាបនិងរលឹកជាថ្មីជូនដល់ប្រជាជាតិខ្មែរយើង ទាំងអស់ដែលកំពុងតែជ្រួលច្របល់ទៅតាមអ្វីដែលពួកគេអ្នកនយោបាយបង្កបង្កើតឡើងមកនាពេលនេះ និង ទៅថ្ងៃអនាគត់ដើម្បីបោក ប្រាសមតិសាធារណះមិនឱ្យមើលឃើញនូវ " ចេតនាពិត " របស់ពួកគេតែប៉ុណ្ណោះ ។
* បរិយាកាស និង ស្ថានការណ៍នយោបាយក្នុងប្រទេសខ្មែយើង ពិតជានិងមានការផ្លាស់ប្តូរហើយដើរទៅមុខជានិច្ច ប៉ុន្តែ " សម្ព័ន្ធភាព " របស់ពួកគេ ហ៊ុន សែន - CPP - យួន សម រ្សី និង កឹម សុខា ពិតជាមិនមានការផ្លាស់ប្តូរអ្វីជាដុំកំភួននោះឡើយ ហើយអ្វីៗដែលកំពុងតែកើតមានឡើងមកលើ កឹម សុខា នាពេលនេះហ្នឹងវាគឺជាគំនៀបដើម្បីបង្ខំឱ្យ កឹម សុខា ធ្វើនៅអ្វីដែលពួកគេ ហ៊ុន សែន - CPP - យួន និង ចិន កំពុងតែប្រាថ្នាចង់បានតែប៉ុណ្ណោះ ដូចជា ៖
(1) - ឡើងធ្វើជាប្រធានពេញសិទ្ធិនៃ CNRP ជំនួស សម រង្សី នាពេលដ៏ខ្លីខាងមុខនេះ ។
(2) - ព្រមចូលរួមធ្វើវិសោតនកម្មច្បាប់រដ្ឋធម្មនុញមាត្រា 2 និងមត្រាមួយចំនួនទៀតដែលតម្រូវនូវផលប្រយោជន៍ឱ្យដល់ពួកគេ ហ៊ុន សែន - CPP - យួន និង ចិន ។
(3) - យល់ព្រមធ្វើកិច្ចព្រមព្រៀងជាសម្ងាត់មួយរវាង CPP និង CNRP ដោយខាង CNRP ព្រមចុះចាញ់ ក្រោយការបោះឆ្នោតនៅឆ្នាំ 2018 ដោយ CPP ទទួលយកអាសនះសភា 65 ចំណែកឯ CNRP ទទួលយកអាសនះសភាត្រឹមតែ 40 អាសនះរួចហើយចេញសេចក្ដីថ្លែងការណ៍គាំទ្រនូវលទ្ធផលឆ្នោតភ្លាមៗបន្ទាប់ពី គ.ជ.ប ឬ គ.ប.ប.( គណកម្មាធិការបក្សរៀបចំការបោះឆ្នោត ) របស់ពួកគេ CPP - CNRP ប្រកាស់លទ្ធផលឆ្នោតមិនផ្លូវការ ។
(4) - យល់ព្រមបែងចែកអាសនះសភាទៅឱ្យគណបក្សតូចៗដែលបានចូលរួមបោះឆ្នោតបង្គ្រប់កិច្ចនៅឆ្នាំ 2018 ខាងមុខនេះ ។
(4) - គ្រប់គ្រងឱ្យបានទាំងអស់នូវកម្លាំងរបស់ សម រង្សី ហើយបញ្ឈប់ទាំងស្រុងនូវសកម្មភាពប្រឆាំងគ្រប់បែបយ៉ាងមកលើ រដ្ឋាភិបាលរបស់ពួកគេ ។ល។និង។ល។ ។
* ឥឡូវនេះគំនៀប ឬ ត្រឡាចក្ដៅ ទាំងអស់ហ្នឹងបានធ្លាក់មកលើ កឹម សុខា ស្ទើរតែទាំងស្រុងទៅហើយ ពីព្រោះពួកគេលែងខ្វល់លែងយកចិត្តទុកដាក់និងបុគ្គលដែល " កំសាក និង ចោលម្សៀត " ដូចជា សម រង្សី តទៅទៀតហើយ ហើយអ្វីដែលពួកគេ ហ៊ុន សែន - CPP - យួន និង ចិន កំពុងតែធ្វើនាពេលនេះហ្នឹងគឺធ្វើដើម្បី " បំផ្លាញប្រជាប្រីយភាព " សម រង្សី ដើម្បីជួយ កឹម សុខា ហ្នឹងឯង ។
* ប៉ុន្តែអ្វីដែល កឹម សុខា ត្រូវតែតបស្នងសងគុណឱ្យដល់ពួកគេវិញនោះគឺ ៖
(1) - ផ្តល់នូវផលប្រយោជន៍ដ៏មហាសាលរបស់ជាតិខ្មែរឱ្យទៅពួកគេ ។
(2) - ផ្ដល់អាយុជីវិតជាតិខ្មែរទាំងមូលឱ្យទៅពួកគេ ។
(3) - ផ្តល់ជិវិតនយោបាយរបស់ខ្លួនឱ្យទៅពួកគេដូច FUNCINPEC ។ល។
* ដូច្នេះបើវាធ្ងន់ធ្ងូរដល់ថ្នាក់ សួរថា តើបុគ្គលដូចជា កឹម សុខា ដែលពលរដ្ឋម្ចាស់ឆ្នោតកំពុងតែលើកតំកើងថាជាអ្នកស្នេហាជាតិ ជាអ្នកក្លាហាន ជាវិរបុរសជាតិ ។ល។ និង ។ល។ ហ៊ានដោះស្រាយបញ្ហាទាំងអស់ហ្នឹងដោយវិធីណា......??? វិធីរបស់ លន់ នល់ - វិធីរបស់ ប៉ុល ពត - វិធីរបស់ នរោត្តម សីហនុ - វិធីរបស់ នរោត្តម ឫណរិទ្ធិ ឬ វិធីរបស់ សម រង្សី.........?????? ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment