Tuesday, 28 June 2016

និយាយការពិតរំលឹកជាតិខែ្មរ : ដោយ ខេម រិន្ទ បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ * រំលឹកក្រុមសង្គ្រោះចោរ អេង ឆៃអ៊ាង ។ * CNRP ក្រុមពួក " សង្គ្រោះចោរ " ក្រុមនេះនៅមានសង្ឃឹមទៀតឬថានៅមានពលរដ្ឋខ្មែរព្រមនាំគ្នាទៅស្លាប់ជាថ្មីដើម្បីទាមទានូវអ្វីដែលក្រុមខ្លួនប្រាថ្នាចង់បាន...... ? នោះគឺពិតជាច្រឡំធំហើយ អេង ឆៃអ៊ាង អើយ ពលរដ្ឋខ្មែរឥឡូវឆ្នាំ 2016 គឺខុសគ្នាពីឆ្នាំ 2013 ណា ។ * សូមរំលឹកថានៅពេលដែលពួកគេ " សឞ រង្សី នឹង កឹម សុខា នៃ CNRP ដែលបានស្រែកប្រកាសយ៉ាងកងរំពងថាពួកខ្លួនហ្នឹងជាអ្នក់ " ស្នេហាជាតិ " ជាអ្នក់ដឹកនាំប្រឆាំងដើម្បីសង្គ្រោះជាតិឲ្យរួចផុតពីរបបផ្តាច់ការខ្ញុំកញ្ជះបរទេស យួន - ចិន បានត្រូវរ៉ូវគ្នាជាមួយនឹងពួក ហ៊ុន សែន - CPP ដែលមនុស្សទាំងពិភពលោកនរណាក៏គេដឹងដែរថាជាក្រុមខ្មែរកុម្មយនិស្តផ្តាច់ការ មិនដែលបានបំរើផលប្រយោជន៍ឱ្យខ្មែរយើងសោះឡើយ ប៉ុន្តែពួកគេ CNRP បែជាស្រែកប្រកាសយ៉ាងឥតមានការអៀនខ្មាស់ថា ពួកគេកំពុងរួមគ្នាចងសម្ព័ន្ធភាពរវាង CNRP - CPP ដើម្បីបំរើផលប្រយោជន៍ជាតិ ដោយបានបំភ្លេចនិងបោះបង់ចោលទាំងអស់នូវអ្វីដែលពួកគេធ្លាប់បានគិត ធ្លាប់បាននិយាយ នឹង ធ្លាប់បានសន្យា នៅមុនពេលបោះឆ្នោតម្តងៗសូម្បីតែ " គោលការណ៍ និង គោលជំហរ " របស់គណបក្សខ្លួនសរសេរអំពីអ្វីនោះពួកគេ CNRP ចាំមិនបានផង ។ * ប៉ុន្តែដល់ពេលមួយដែលពួកគេឈ្លោះគ្នាដោយការបែងចែក " អំណាច និង ផលប្រយោជន៍ " គ្នាមិនត្រូវពួកគេក៏តាំងស្រែកប្រកាសរកការគាំទ្រពីសំណាក់ពលរដ្ឋម្ចាស់ឆ្នោតដោយចង្អុលបញ្ហាញទៅរកគូ " សម្ព័ន្ធមិត្ត " របស់ពួកគេហើយស្រែកប្រាប់ពលរដ្ឋថាពួកហ្នឹងក្រុមហ្នឹងគឺជាសត្រូវរបស់ជាតិទៅវិញ ។ * ក្នុងនាមខ្លួនជាអ្នកនយោបាយ ជាមេដឹកនាំគណបក្សនយោបាយ មនុស្សប្រភេទ " សឞ រង្សី នឹង កឹម សុខា នៃ CNRP " នេះគឺមានអត្រាអន្តរាយន៍ខ្ពស់ណាស់សម្រាប់ជាតិនិងមាតុភូមិខ្មែរយើង បន្ទាប់ពីខ្មោច នរោត្តម សីហនុ - ហ៊ុន សែន និង CPP ដែលជាពួកខ្មែរខ្ញុំកញ្ជះបរទេស យួន - ចិន នោះ។

No comments:

Post a Comment