Thursday, 2 April 2015
និយាយការពិតរំលឹកជាតិខ្មែរ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
*ពាក្យសម្តីរបស់ ហ៊ុន សែន គឺជា " អាជ្ញាសឹក " ដែលអ្នកនយោបាយខ្មែរទាំងក្នុង " ត្រកូលស្ដេច និង ត្រកូលរាស្ត្រ " ជានិច្ចជាកាលតែងតែនាំគ្នា " គោរព និង អនុវត្ដន៍ " តាមដោយមិនអាចប្រកែកបាន ។
* អ្វីដែល ហ៊ុន សែន កំពុងតែធ្វើ កំពុងតែនិយាយនាពេលបច្ចុប្បន្នកាលនេះ គឺជា " យុទ្ធសាស្ត្រ វាយទឹកបង្អើលត្រី និង គៀងក្របីបញ្ចូលគ្រោល " ដែលជាយុទ្ធយុទ្ធសាស្ត្រដ៏ចាស់កំរឹលរបស់គេ ប៉ុន្ដែនៅមាន " ប្រសិទ្ធិភាពខ្ពស់ " សម្រាប់ប្រើប្រាស់ជាមួយនិងអ្នកនយោបាយខ្មែរនាពេលបច្ចុប្បន្នដែលកំពុង ទន្ទិញយ៉ាងរត់មាត់គ្រប់ៗគ្នាទៅហើយនូវ ប្រយោគនៃ " វប្បធម៍សន្ទនា ៗៗៗ " ដើម្បីសន្តិភាព - វឌ្ឍនភាព និង យុតិ្ដធម៍ " ។
* " សង្គ្រាមនៃពាក្យសម្ដី " របស់ ហ៊ុន សែន នៅគ្រប់ទីកន្លែង - សម្តីសារភាពរបស់ កឹម សុខា នៅអាមេរិក និង សកម្មភាពរបស់ សម រង្សី នៅក្នុង " រដ្ឋសភាចោរខ្ញុំកញ្ជះយួន " ក្នុងកាលកន្លងមកនេះបាន ( សបញ្ជាក់ ) ឲ្យភ្នែកជាតិ និង អន្តរជាតិមើលឃើញកាន់តែច្បាស់នូវ " គោលបំណង " ដ៏ខ្មៅកខ្វក់ - គគ្រិចស្មោកគ្រោក របស់ពួកគេដែលកំពុងចាប់ដៃគ្នាយ៉ាងរឹងមាំដើម្បីបន្ដ " បំផ្លេចបំផ្លាញ លទ្ធិប្រជាធិបតេយ្យ - សិទ្ធិសេរីភាព និង
ភាពថ្លៃថ្នូរនៃជនជាតិខ្មែរយើងក្នុងឋានះជាមនុស្សនាពេលបច្ចុប្បន្ន និង ទៅអនាគត ។
* " CNRP " ដែលដឹកនាំដោយ សម រង្សី និង កឹម សុខា " CPP " ដែលដឹកនាំដោយ ហ៊ុន សែន - ជា ស៊ីម និង ហេង សំរិន " FUNCINPEC " ដែលដឹកនាំដោយ នរោត្ដម ឫណរិទិ្ធ និង ញ៉ឹក ប៊ុនឆៃ នេះបើយើងមើលដោយគ្មាន " សុភវិនិច្ឆ័យ " ច្បាស់លាស់
ប៉ុន្តែជាការពិតដែលឥតប្រកែកបានគឺទាំង " CNRP និង FUNCINPEC " គឺសុទ្ធតែជាមនុស្សរបស់ ហ៊ុន សែន - ជា ស៊ីម និង ហេង សំរិន ចំណែកឯ " CPP " វិញគឺខ្មែរយើងគ្រប់ៗគ្នាពិតជាបានដឹងរួចមកហើយថា " គណបក្សដែលយួនបង្កើត " មួយនេះពោរពេញ
ទៅដោយមនុស្សដែលជាខ្មែរប៉ុន្តែ " ជាឆ្កែបំរើយួន " ។
* ដូច្នេះហើយទើបគ្រប់ការបោះឆ្នោតនាកាលកន្លងមកចាប់តាំងពីឆ្នាំ 1998 - 2003 - 2008 ប្រជាជាតិខ្មែរយើងភាគច្រើនតែងតែបោះឆ្នោតឲ្យគណបក្ស " FUNCINPEC " - គណបក្ស " សម រង្សី " - គណបក្ស " សិទិ្ធមនុស្ស " ប៉ុន្តែអ្នកដែល
ឈ្នះគឺ ហ៊ុន សែន " CPP " ។
*ឆ្នាំ 2013 ដោយមានឆន្ទះមុះមុតចង់ឲ្យមានការ " ផ្លាស់ប្ដូរ " របបនយោបាយ និង មេដឹកនាំប្រទេសជាតិ ទើបប្រជាជាតិខ្មែរយើងពេញមួយនគរនាំគ្នា " ភ្លូកទឹកភ្លូកដី " ទៅបោះឆ្នោតឲ្យតែ គណបក្សសង្គ្រោះជាតិ " CNRP " ដែលដឹកនាំដោយ សម រង្សី និង កឹម សុខា ប៉ុន្តែនរណាទៅដឹងថា " លទ្ធផលឆ្នោត " ចេញមកដូចគ្នានឹងអាណតិ្ដមុន....ៗដដែលគឺបោះឲ្យ " CNRP " ឈ្នះឯ " CPP " គឺបោះឲ្យ សម រង្សី ឈ្នះឯ ហ៊ុន សែន ទៀត ។
*នេះជាការពិតដែលខ្មែរគ្រប់ៗគ្នាត្រូវតែទទួលស្គាល់ទាំងអស់គ្នា ហើយនាំគ្នាដោះស្រាយទើបជាតិ និង មាតុភូមិយើងរស់បានទៅថ្ងៃអនាគតតកូនតចៅ
។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment