Sunday, 26 April 2015
រំលឹកជាតិខ្មែរ អ្វីដែលជាកម្លាំងរួមក្នុងការ " ទប់ស្កាប់ចលនាមហាជន " ?
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
* ឮតែអាយ៉ងខ្ញុំកញ្ជះយួន ហ៊ុន សែន និយាយបញ្ចើចបញ្ចើរម្តងហើយម្តទៀតអញ្ចឹងនោះពិតជាធ្វើឲ្យ អាយ៉ងខ្ញុំកញ្ជះ ហ៊ុន សែន ដូចជា សម រង្សី និង បរិវារ៍ មានក្ដីសង្ឃឹមដេកអត់លក់ទេមួយជីវិតនេះ ប៉ុន្តែសម្រាប់យើងបានមើលឃើញយ៉ាងច្បាស់ថានេះវាជា " វីធីសាស្ត្របំផ្លាញ " តែប៉ុណ្ណោះ ហ៊ុន សែន កំពុងតែហែកបំបែក សម រង្សី ចេញពី កឹម សុខា គឺសកម្មភាពរបស់ ហ៊ុន សែន ចាប់តាំងពីខែត្រ សៀមរាប រហូតទៅដល់ប្រទេស ប្រទេសម៉ាឡេស៊ី លើកនេះគឺក្នុងគោលបំណងតែមួយគត់ " ជួយ កឹម សុខា បំផ្លាញ សម រង្សី ។
* គ្រាន់តែចង់រំលឹកប្រាប់ដល់ប្រជាជាតិខ្មែរទាំងអស់ឲ្យបានជ្រាបថា " នយោបាយ " របស់ប្រទេសខ្មែរចាប់តាំងពីក្រោយឆ្នាំ 1993 រហូតមកទល់នឹងពេលនេះគឺវាលែងជារបស់ជាតិខ្មែរយើងតទៅទៀតហើយ អ្វីៗទាំងអស់វាបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់
ពួកកុម្មុយនិស្ដ យួន និង ចិន អស់ទៅហើយ ។
* ដូច្នេះអ្វី ៗ ដែល ហ៊ុន សែន ធ្វើ ហ៊ុន សែន និយាយគឺវាគ្រាន់តែជាសកម្មភាពតាមខ្សែញាក់របស់ យួន និង ចិន តែប៉ុណ្ណោះ ចំណែក ហ៊ុន សែន ដែលមានមនុស្សមួយចំនួននាំគ្នាហៅថា " Strong Man " ៗ បុរសខ្លាំង ៗស្អីគេនោះ ខ្ញុំមិនដឹងថាអ្នកដែលហៅ ហ៊ុន សែន របៀបនេះពួកគេអាចនិងបានលាភសក្កាះ ឬអាចនិងមិនដឹងការពិត ឮគេហៅក៏ហៅតាមគេ ប៉ុន្តែខុសស្រឡះ ព្រោះអីជាការពិត អាយ៉ងកញ្ជះយួនមួយនេះអត់មាន " អំណាច " អ្វីទាំងអស់ ប្រៀបបាននិងស្គរធំឮតែសម្លេងឯខាងក្នុងប្រហោងធ្លុងហ្នឹង ។
* សូមប្រាប់ទៅដល់ពួក " CNRP " ជាថ្មីម្តងទៀតថាក្រោយការបោះឆ្នោតឆ្នាំ 2013 យួន គេបានមើលឃើញនៅកម្លាំងរើបំរះរបស់ប្រជាជាតិខ្មែរយើងដែលជា " ម្ចាស់ស្រុក " ហើយនឹងកម្លាំងរួមក្នុងការ " ទប់ស្កាត់ " នៃចលនាមហាជនដែលមានការ " ស្រេកឃ្លាន -មានការត្រេកត្រអាល " ចង់បាននូវការ ផ្លាស់ប្តូរ របបនយោបាយ និង មេដឹកនាំប្រទេសក្នុងកាលកន្លងមក ។
* អ្វីដែលជាកម្លាំងរួមក្នុងការ " ទប់ស្កាប់ចលនាមហាជន " ?
1) - " CNRP " ដែលដឹកនាំដោយ សម រង្សី និង កឹម សុខា នេះគឺ យួន និង ចិន គេបានចាត់ទុកថាជា ( ទ្រូប្រើសពីរ ) ដែលអាចរួបរួមយកខ្មែរគ្រប់វណ្ណះ ទាំងក្នុងនិងក្រៅប្រទេសឲ្យចូលមកនៅក្នុងទ្រុងតែមួយដែលនៅក្រោមការកាន់កាប់របស់ ហ៊ុន សែន ។
2) - " CPP " ដែលដឹកនាំដោយពួក " ទីងម៉ោង " ហ៊ុន សែន - ជា ស៊ីម និង ហេង សំរិន
នេះគឺ យួន និង ចិន គេបានចាត់ទុកថាជាពួកអ្នក ( វាយទឹកបង្អើលត្រី ) ដែលអាចប្រមូលយកខ្មែរគ្រប់វណ្ណះ ទាំងក្នុងនិងក្រៅប្រទេសឲ្យចូលមកនៅក្នុងទ្រុងតែមួយដែលនៅក្រោមការកាន់កាប់គ្រប់គ្រងរបស់ យួនផ្ទាល់ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment