Sunday, 5 April 2015
រំលឹកជាតិខ្មែរ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
*ជាការពិតបញ្ហានយោបាយរបស់កម្ពុជាយើងគ្មានអ្វី " ស្មុកស្មាញ " រហូតដល់ថ្នាក់យើងមើលមិនឃើញ ឬ ដោះស្រាយមិនបាននោះទេ បើអ្នកនយោបាយខ្មែរទាំងអតីតកាល និង បច្ចុបន្បន្នកាល ទាំងក្នុង " ត្រកូលស្តេច និង ត្រកូលរាស្ត្រ " មានឆន្ទះស្មោះត្រង់ " ពិតប្រាកដចំពោះជាតិនិងមាតុភូមិយើងនោះ ។
* ប្រជាជាតិខ្មែរទាំងមូលមានចំណែកធំធេងណាស់ក្នុងការ " ជម្រុញ " ឲ្យមេដឹកនាំនយោបាយទាំងឡាយទាំងពួង " ក្បត់និងឧត្ដគតិជាតិ និង កាតព្វកិច្ច ចំពោះ ជាតិ " របស់ពួកគេ ។
* ទាំងអ្នកនយោបាយ ទាំងរាស្ត្រ ភាគច្រើនសុទ្ធតែជាពួក " អាត្មានិយម - បក្ខពួកនិយម - គ្រួសារនិយម " ពួកនេះមិនដែលហ៊ានមើលការពិត - មិនដែលហ៊ាននិយាយការពិត - មិនដែលហ៊ានស្តាប់ការពិត - មិនដែលហ៊ានទទួលស្គាល់ការពិត ទេ ។
* ការដែលជនជាតិខ្មែរយើងភាគច្រើនហ៊ានមើលការពិត - មិនហ៊ាននិយាយការពិត -មិនហ៊ានស្តាប់ការពិត និង មិនហ៊ានទទួលស្គាល់ការពិត នេះហើយទើបយើងមិនអាច ដោះស្រាយបញ្ហា ឬ សូម្បីតែ " កំចាត់អ្នកនយោបាយ " ដែលក្បត់ជាតិ បំផ្លាញជាតិម្តងហើយ ម្តងទៀតរបស់យើងបាន ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment