Thursday, 16 April 2015
CNRP " ទិញមិនលក់ - សម្លុតមិនខ្លាច - បំបែកមិនបាន "
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
* ថ្ងៃនេះខ្ញុំ ខេម រិន្ទ សូមប្រកាស់ប្រាប់ទៅដល់ពួក " CNRP " ឲ្យបានដឹងថា ( ពាក្យស្លោក ) ដែលជា " គោលជំហ " របស់ CNRP ដែលពួកអស់លោកស្រែកយ៉ាងកងរំពងប្រាប់ដល់មនុស្សទាំងពិភពលោកក្នុងកន្លងមកថា " CNRP " ដែលដឹកនាំដោយ សម រង្សី និង កឹម សុខា គឺសែនមហារឹងប៉ឹងមាំមួន " ទិញមិនលក់ - សម្លុតមិនខ្លាច - បំបែកមិនបាន " នោះ ឥឡូវនេះយើងមើលឃើញយ៉ាងច្បាស់ហើយថាពួកគេ ហ៊ុន សែន - CPP និង យួនបំផ្លាញបានសម្រេចទៅហើយពីរ ហើយកំពុងតែអនុវត្តន៍ការបំផ្លាញ ទៅលើគោលជំហទីបី របស់ " CNRP " ដែលជាគោលជំហច្រុងក្រោយដែលខ្មែរយើងតែងតែនិយាយថា " សម្ព័ន្ធភាព " រវាង សម រង្សី និង កឹម សុខា កំពុងស្ថិតនៅចំកណ្ដាល " ផ្លូវត្រឡែងកែង " ដែលនិងបណ្ដាលឲ្យ " CNRP " បែកជាចំរៀកតូច ៗ នាពេលមុនការបោះឆ្នោតឆ្នាំ 2018 នេះ ។
* ប៉ុន្តែសម្រាប់ខ្ញុំ ៗមើលឃើញថា ហ៊ុន សែន - CPP និង យួន មិនបំបែក " CNRP " ឲ្យបែកជាពីរ ជាបី ឬជាបួននោះទេ ពួកគេមិនល្ងង់ទៅធ្វើនៅអី្វដែលមិនគួរធ្វើអញ្ចឹងទេ ព្រោះពួកគេមិនអាចគ្រប់គ្រងបានទេបើបណ្ដោយឲ្យ " CNR P " បែកខ្ញែកជាច្រើនក្រុមច្រើនបក្សនោះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា " CNRP " គឺនៅតែជា " CNRP " ប៉ុន្តែអ្នកដែលឡើងមកមាន " អំណាចគ្រប់គ្រងផ្តាច់មុខ " លើ " CNRP " គឺ កឹម សុខា មិនមែន សម រង្សី ទេ ចំណែកឯរឿងដែល ហ៊ុន សែន យក សម រង្សី ទៅទុក ឬទៅដាក់នៅកន្លែងណានោះគឺវាអាស្រ័យទៅលើ " សកម្មភាព និង ការប្រព្រិត្តប្រត្ដិបត្តិខ្លួន " របស់ សម រង្សី ចំពោះពួកគេ ហ៊ុន សែន - ជា ស៊ីម - ហេង សំរិន - យួន និង ចិន នៅក្នុងពេលនេះនិងពេលអនាគត ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment