Thursday, 30 April 2015
ហ៊ុន សែន ព្រមានលុបចោលវប្បធម៌សន្ទនារវាងបក្សទាំងពីរ
បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់
* សូមប្រជាជាតិខ្មែរមេត្តាជ្រាប មេត្ដាចាប់ឲ្យបាន និង តាមឲ្យទាន់នូវ " ចេត្ដនា " របស់អ្នកនយោបាយខ្មែរ ដែលពោរពេញទៅដោយការបោកប្រាស់ ។
គ្មានអ្វីប្លែកទេការគំរាមរបស់ ហ៊ុន សែន ក្នុងគ្រានេះវាគឺជា " វិធីសាស្ត្រ " ដើម្បី ៖
1 ) - ឆ្កឹះបន្ថែមដើម្បីឲ្យ សម រង្សី និង កឹម សុខា មានការប្រេះស្រាំរកាំចិត្ដរវាងគ្នាកាន់ខ្លាំងឡើងៗ ។
2 ) - បង្ហាញឲ្យមតិសាធារណជនមើលឃើញថា កឹម សុខា ខ្លាំងក្លាហានជាង សម រង្សី ហ៊ានរិះគន់ រដ្ឋាភិបាលដែលដឹកនាំដោយ ហ៊ុន សែន ដែលជាដៃគូសន្ទនាយ៉ាងស្អិតរមួតនាពេលនេះ ។
3 ) - ពាក្យគំរាមរបស់ ហ៊ុន សែន លើកនេះគឺក្នុងគោលបំណងដើម្បី " លើកកំពស់ស្មារតី " នៃក្ដីស្រឡាញ់ " CNRP " ការពារ "CNRP " និងស្នេហាជាតិ របស់ កឹម សុខា និយាយឲ្យត្រង់ទៅគឺ ហ៊ុន សែន - CPP កំពុងតែលើកតម្កើង កឹម សុខា និង កំពុងតែជួយ កឹម សុខា ប្រមូលផ្តុំអំណាចផ្តាច់មុខក្នុង CNRP ព្រមទាំងកំពុងបង្ហាញនូវ " ភាពកំសាក និង ចោលម្សៀត " របស់ សម រង្សី និង បរិវារ៍ ដែលកំពុងត្រូវបានអូសទាញ និង គ្របដណ្ដប់រើខ្លួនមិនរួចដោយ ហ៊ុន សែន - CPP នាពេលបច្ចុប្បន្ន ។
* ហ៊ុន សែន ហ៊ានប្រកាស់យ៉ាងឱឡារិកថាខ្លួនគឺជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្ដិទី 6 ទី 7 របៀបនេះគឺសម្តែងឲ្យឃើញថាពួកគេ " CPP " មិនខ្វល់ខ្វាយរឿងសន្លឹកឆ្នោតទៀតហើយ ការបោះឆ្នោតគ្រាន់ចាត់ធ្វើឡើងដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ " ឈ្នះគឺឈ្នះ បើចាញ់ ក៏ឈ្នះ " គឺប្លន់ម្តងទៀត ហ៊ានប្លន់ 4 ដងរួចមកហើយ ខ្លាចអីនឹងប្លន់លើកទី 5 ទី 6 ទី 7 ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment