Wednesday, 1 October 2014
និិយាយការពិតរំលឹកជាតិខែ្មរ
ដោយ : ខេម រិន្ទ :
. ជនរួមជាតិ រួមឈាម និង រួមទុក្ខ ខ្មែរទាំងអស់មេត្តាជ្រាប និង តាមឲ្យទាន់នូវ ( គំនិត និង សកម្មភាព ) របស់អ្នកនយោបាយខ្មែរ ដែលពោរពេញទៅដោយការបោកប្រាស់ ។
. តើប្រជាជាតិខ្មែរដែលជាម្ចាស់ពិតនៃ ជោគវាសនា អនាគតជាតិ នៅតែបន្ដ ( ជឿ ) នូវពាក្យសម្ដីដែលពោរពេញទៅដោយការ ( កុហកបោកប្រាស់ ) ឥតការអៀនខ្មាស់របស់បុគ្គល សម រង្សី នេះទៀតឬ ......???? ។
. សម រង្សី ជួបជាមួយ ហ៊ុន សែន លើកនេះគឺជាការទទួលយកបញ្ជាពី អាយ៉ងកញ្ជះយួនមកបំភ្លឺ ដើម្បីទប់ស្គាត់ និង បន្ថយនូវកំហឹងនៃកម្លាំងឈឺចាប់របស់ប្រជាជាតិខែ្មរដែលកំពុង ( ដង្ហែរគ្នាធ្វើបាតុកម្ម ) ប្រឆាំងនិងនយោបាយក្បត់ជាតិ បំផ្លាញជាតិ របស់ CPP តែប៉ុណ្ណោះ ។
. សម រង្សី បានក្លាយទៅជា ( ឧប្បករណ៍នយោបាយ ) របស់ ហ៊ុន សែន តាំងតែពីឆ្នាំ 1998 មកម៉្លេះ ដើម្បីដោស្រាយ
គ្រប់បញ្ហាប្រទាំងប្រទើសរវាង ( ប្រជាជាតិខ្មែរ និង ក្រុមអាយ៉ងកញ្ជះបរទេស ចិន - យួន ) គឺពួកគេតែងតែប្រើ សម រង្សី នេះឯងឲ្យចេញមុខមកបង្ក្រាប
គ្រប់សកម្មភាព រហូតបានសម្រេចជាស្ថាពរគ្រប់ពេល ។
. ប្រជាជាតិខ្មែរកន្លងមកបានចាត់ទុក និង លើកតម្កើង សម រង្សី ថាជា ( Super Hero ) ដែលអាចជួយជាតិជួយមាតុភូមិកម្ពុជាយើងឲ្យបានរួចផុតពី ( ទុក្ខវេទនា ) នៃរបបផ្តាច់ការ ហ៊ុន សែន ប៉ុនែ្ដផ្ទុយស្រឡះ សម រង្សី ហ្នឹងមិនដែលបានជួយជាតិ ជួយមាតុភូមិយើងម្តងណាឡើយ
គឺអស់រយះពេល បីអាណតិ្តមកហើយតាំងតែ សម រង្សីី បង្កើតគណប្សសម រង្សី រួចមក សម រង្សី បំរើតែផលប្រយោជន៍ឲ្យ ហ៊ុន សែន - CPP - យួន និង ចិន
ជារៀងរហូតមកដល់សព្វថៃ្ងនេះ ។
. បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរពស្រឡាញ់ ទាំងនៅក្នុងប្រទេស និង នៅក្រៅប្រទេស
មេត្ដាជា្រប មេត្តាពិចារណាថា ដ៏រាបណាយើងនៅតែបន្ដ ( ផ្តល់ការគាំទ្រ ) ដ៏រាបណាយើងនៅតែបន្ត ( ស្ដាប់ការនិយាយ ការអធិប្បាយ ការបកស្រាយ ) របស់បុគ្គល
ដែល ( ក្បត់នឹងឆន្ទះ ) ប្រជាជាតិខ្លួនឯងម្តងហើយម្ដងទៀតដូចជា សម រង្សី នេះ គឺគ្មានថ្ងៃដែលយើងអាចរំដោះជាតិ ឬអាចទទួលបានការពិតពីមាត់របស់ សម រង្សី ឡើយ ។
. សម រង្សី - កឹម សុខា និង បក្ខពួកបរិវារ៍ នែគណបក្ស សាងគ្រោះឲ្យជាតិ នាពេលបច្ចុប្បន្នកាលនេះហ្នឹង
មិនមែនគ្រាន់តែក្លាយទៅជា ( អាយ៉ងរបស់អាយ៉ងកញ្ជះយួន ) ប៉ុណ្ណោះទេជាការពិតគឺពួកគេបានក្លាយទៅជា ( អ្នកនាំពាក្យ និង ជារនាំងជញ្ជាំង ) ដ៏រឹងមាំរបស់ CPP
ថែមទៅទៀត ដូដ្នេះចាប់ពីពេលនេះទៅពួកកម្មុយនិស្តផ្តាច់ការ ហ៊ុន សែន - CPP និងយកគណបក្ស សាងគ្រោះអោយជាតិ របស់ សម រង្សី និង កឹម សុខា នេះទៅ
( ជល់ - ទប់ទល់) ជាមួយនិងប្រជាជាតិខ្មែរនៅគ្រប់ស្ថានការណ៍ដែលកើតមានឡើងទាំង ( ក្នុងប្រទេស និង ក្រៅប្រទេស ) ។
. គឺបានសេចក្ដីថា គណបក្សសាងគ្រោះអោយជាតិជាអ្នកទប់ស្កាត់នូវរាល់បញ្ហាជំនួសឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងរូបភាពផ្សេងៗ ដើម្បីកុំឲ្យមានបញ្ហាដែលអាចបង្កឲ្យមាន ( កង្វល់ ឬ សេចក្ដីក្ដៅក្រហាយ ឬ អាចនឹងធ្វើឲ្យបាត់បង់ផលប្រយោជន៍ ) ដ៏មហាសាលរបស់ពួកគេ ហ៊ុន សែន - សម រង្សី - កឹម សុខា - ចិន និង យួន ។ល។ នាពេលអនាគត ។
ថ្ងៃទី 01. ខែតុលា . ឆ្នាំ 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment