Sunday, 19 October 2014

និយាយការពិត រំលឹកជាតិខ្មែរ " យួនជាសត្វក្រពើ និង សាមគ្គីជាតិខ្មែរ "

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរព ស្រឡាញ់ ថៃ្ងនេះខ្ញុំ ខេម រិន្ទ សូមសរសេរអត្ថបទខ្លី មួយនេះដើម្បីធ្វើការរំលឹកត្រួស ៗ អំពីសោកនាដ្ឋកម្មរបស់ជាតិមាតុភូមិជាទីស្រឡាញ់នៃយើងគ្រប់ ៗ គ្នា ។ នរោត្ដម សីហនុ បាននិយាយប្រជាជាតិខ្មែរថាយួនជា " សត្វក្រពើ " ប៉ុន្តែជាអកុសល់សម្រាប់ជាតិខ្មែរ ព្រោះតែ " ស្ដេចក្បត់ជាតិ បំផ្លាញជាតិ " មួយអង្គនេះ មិនដែលសែ្រកប្រាប់ប្រជារាស្ដ្រផងទេថាខ្លួន " នរោត្ដម សីហនុ " ស្តេចខ្មែរជាអ្នក " ចិញ្ចឹមបីបាច់ រក្សាការពារ " សត្វក្រពើ " យួន " ទាំងអស់នោះ ។ ឥឡូវនេះជនជាតិយួនដែលស្តេចខ្មែរហៅថាជា " សត្វតិរច្ឆានក្រពើ " នោះបាន " រីកចំរើនធំធាត់ និង រឹងបឹុងមាំមួន " ពេញផ្ទៃប្រទេសកម្ពុជាយើងហើយ ហើងពួកគេព្រមនឹងលេបត្របាក់បំបាត់ពូជសាន៍ខ្មែរយើងនាពេលអនាគតដ៏ខ្លីខាងមុខនេះ ។ បច្ចុប្បន្នកាលនេះ " កូនចៅ " របស់យួនក្រពើដែល " ស្តេចខ្មែរ " បានចិញ្ចឹមបីបាច់អស់រយៈវេលាជាច្រើនទសវត្សន៍មកហើយនោះបាននឹងកំពុង " ពេញវ័យកម្លោះ ក្រមុំ " ពួកគេទាំងនោះមាន " សញ្ជាតិជាខ្មែរ - មានការសិក្សាខ្ពស់ - និយាយភាសាខ្មែរយ៉ាងស្ទត់ជំនាញ " ហើយបានជ្រៀតជ្រែកចូលក្នុងគ្រប់ស្ថាប័នទាំង " រដ្ឋ និង ឯកជន " របស់ខ្មែរយើងយ៉ាងគគ្រឹកគគ្រេង តាមរយៈការ " សម្របសម្រួល និង តែងតាំង " របស់រដ្ឋាភិបាលខ្មែរដែលជាឆែ្កបំរើយួន ។ បងប្អូន ជនរួមជាតិ រួមឈាម និងរួមទុក្ខ ជាទីគោរព ស្រឡាញ់ សព្វថ្ងៃនេះយើងបានឃើញនិងបានឮ ជាញឹកញប់នូវពាក្យថា (( សាមគ្គីកូនខ្មែរ ឬ ខ្មែរបែកបាក់សាមគ្គីខ្មែរសា្លប់ ឬ ខ្មែរសាមគ្គីខ្មែររស់ និង សាមគ្គីជាតិខ្មែរ )) ។ល។ និង ។ល។ ពាក្យថា (( សាមគ្គី ជាតិ)) នេះមានកម្លាំងខ្លាំងក្លាណាស់សម្រាប់គ្រប់ជនជាតិ មិនថាមនុស្ស ឬ សត្វ ឬ ផ្សេង ៗ ប៉ុនែ្តវាក៏អាចនាំមកនូវ " គ្រោះមហន្ដរាយន៍យ៉ាងធំធេងផងដែរ បើយើងគ្រប់គ្នាទៅ (( សាមគ្គី ជាតិ )) ខុស ។ សោកនាដ្ឋកម្មនៃប្រទេសខែ្មរយើងចាប់តាំងពីក្រោយថ្ងៃទី 18 មិនា ឆាំ្ន 1970 រហូតមកទល់និងថ្ងៃនេះគឺមានពាក្យជាច្រើនត្រូវបានសេ្តច " កម្មុយនិស្ត ក្បត់ជាតិ " នរោត្តម សីហនុ និង បរិវារ៍ ដែលជាជនកម្មុយនិស្តខ្ញុំកញ្ជះបរទស " ចិន និង យួន " លើកយកប្រើប្រាស ដើម្បីប្រមែប្រមូលកម្លាំងដូចជា " បង្រួបបង្រួមជាតិ - ផ្សះផ្សារជាតិ - ឯកភាពជាតិ - សន្តិភាពជាតិ - សាមគ្គីជាតិ " ។ល។ ដោយហេតុថាពាក្យ " បង្រួបបង្រួមជាតិ - ផ្សះផ្សារជាតិ - ឯកភាពជាតិ - សន្តិភាពជាតិ " នេះប្រើការលែងបានជាមួយនិងប្រជាជាតិខែ្មរក្នុង " យុគ្គសម័យថ្មី " នេះទើបពួកគេយកពាក្យថា (( សាមគ្គីជាតិ )) មកប្រើជំនួសវិញ ។ ពាក្យថា (( សាមគ្គីជាតិ )) នេះគឺពួកគេកំពុងប្រើ " សំដៅ " ទៅរកគណបក្ស សង្រ្គោះជាតិដោយសារគណបក្សមួយនេះកំពុងតែក្លាយទៅជាអាយ៉ង របស់អាយ៉ងខ្ញុំកញ្ជះយួន ហ៊ុន សែន - CPP ។ សូមរំលឹកថា " បើសាមគ្គីត្រូវ " ជាតិ និង មាតុភូម យើងរស់ ប៉ុនែ្ត " បើសាមគ្គីខុស " ជាតិ និង មាតុភូមិ យើងសា្លប់បាត់បង់ ។

No comments:

Post a Comment