Sunday, 19 October 2014

នរោត្តម សីហនុ ជាព្រះបីតា " សោកនាដ្ឋកម្ម " ជាតិខ្មែរ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរព ស្រឡាញ់ ថៃ្ងនេះខ្ញុំ ខេម រិន្ទ សូមសរសេរអត្ថបទខ្លី មួយនេះដើម្បីធ្វើការរំលឹកត្រួស ៗ អំពីសោកនាដ្ឋកម្មរបស់ជាតិមាតុភូមិជាទីស្រឡាញ់នៃយើងគ្រប់ ៗ គ្នា ។ នរោត្តម សីហនុ ជាស្តេចក្បត់ជាតិ បំផ្លាញជាតិ លក់ជាតិឲ្យយួន អ្វីដែលជាភាត្ដុតាងចុងក្រោយដែលប្រជាជាតិខ្មែរយើងអាចចងចាំបាននោះគឺ នៅឆ្នាំ 1993 សីហនុ បាន “ ស៊ុំគ្រលំក្បត់ជាតិ “ ជាថ្មីម្ដងទៀតជាមួយ រដ្ឋាភិបាលកម្មុយនិស្ត " យួន និង ចិន " ដោយបានតែងតាំងអាយ៉ងកញ្ជះយួន ហ៊ុន សែន - CPP ឲ្យធ្វើជានាយករដ្ឋមន្ដ្រីទីពីរ ការដែល " សីហនុ - ចិន - យួន " ធ្វើរបៀបនេះគឺ ដើម្បីរក្សាអំណាចរបស់ពួកកម្មុយនិស្តផ្តាច់ការឲ្យនៅគង់វង្ស បានរហូតដល់ឆ្នាំ 1997 ។ សីហនុ ក្នុងនាមខ្លួនជាស្តេចកំពុង គ្រងរាជ្យ នាពេលនោះបានបញ្ជាឲ្យពួកកម្មុយនិស្ដខ្ញុំកញ្ជះយួន ដែលខ្លួន” សីហនុ “ បានបីបាច់រក្សាតាំងពីឆ្នាំ 1993 រហូតមក ឲ្យធ្វើ “ រដ្ឋប្រហារបង្ហូរឈាម “ ដើម្បីសម្លាប់អតីតអ្នកតស៊ូតាមព្រំដែន ដែលជាអ្នកសេ្នហាជាតិ យើងបានសម្រេចជាស្ថាពរ នៅថៃ្ងទី 05 - 06 កក្កដា 1997 ហើយនេះគឺជាការប្រគល់ “ អំណាចផ្តាច់ការ និង ផ្ដាច់មុខ “ ជាថ្មីម្តងទៀតទៅឲ្យយួន គឺប្រៀបបាននិង ប្រគល់ជាតិមាតុភូមិ ខ្មែរយើងទៅឲ្យយួនតែម្ដង ។ ស្ដេច “ កម្មុយនិស្ត ក្បត់ជាតិ “ នរោត្ដម សីហនុ ជានិច្ចជាកាលតែងតែនិយាយប្រាប់ថា ( យួនជាសត្វក្រពើ ) ប៉ុនែ្ដ សីហនុ មិនបាន និយាយប្រាប់ថាខ្លួនជាអ្នក “ ចិញ្ចឹម - បីបាច់រក្សា និង ជាអ្នកបង្គាប់បញ្ជា “ ឲ្យសត្វក្រពើយួននោះសម្លាប់ជាតិខ្មែរយើងទេ ។ សួរថាតើ ស្តេចកម្មុយនិស្ត “ ក្បត់ជាតិ សម្លាប់ជាតិ “ ខ្លួនឯង ដើម្បី បំរើតែផលប្រយោជន៏ឲ្យតែ ពួកកម្មុយនិស្ត “ ចិន - យួន “ ដូចជា សីហនុ នេះគួរឲ្យប្រជាជាតិជាតិខ្មែរយើងដែលជាអ្នករងគ្រោះនៅតែបន្ត គោរព និងលើកតម្កើងថាជា “ សម្តេចតា “ “ ជាព្រះមហាវីរៈក្សត្រ ឬជា ព្រះបរមរតនកោដ្ឋ “ ស្អីគេនោះបានដែរឬទេ ? ប្រជាជាតិខ្មែរគឺជាមនុស្សដូចជាតិសាសន៍ដ៏ទៃ មនុស្សដែលមាន” សតិសម្បជ្ជញ្ញះ “ជាមនុស្ស មិនមែនជា “សត្វតិរច្ឆាន “ នោះទេ ប៉ុន្ដែ ហេតុអ្វីបានជានៅមានខែ្មរមួយចំនួនដែលគ្មានខួរក្បាលជាមនុស្ស “ ឆ្កួតលីលា “នៅតែបន្តទទួលស្គាល់ និង លើកតម្កើង សីហនុ ដល់ថ្នាក់ហ្នឹង ? សម្រាប់ខ្ញុំ ខេម រិន្ទ “ សីហនុ និង សីហមុនី “ គឺជា ( ឆែ្កតឿ ) របស់រដ្ឋាភិបាលកម្មុយនិស្ត « ចិន - យួន « តែប៉ុណ្ណោះ សូមប្រជាជាតិខ្មែរទាំងមូលចាំឲ្យច្បាស់ហើយមេត្ដា « បើក ភែ្នក បើកត្រចៀក និង បើកខួរ « បើខួរក្បាលរបស់អស់លោកមិន " ពិកា " ទេហើយព្រមទទួលយកការពិត ព្រមស្ដាប់ការពិត និង ព្រមនិយាយការពិត នោះទើបជាតិយើងរស់ ។

No comments:

Post a Comment