Sunday, 19 October 2014

" គុណវិបត្តិ " ដ៏ធំមហិមារបស់ នរោត្តម សីហនុ

បងប្អូន ជនរួមជាតិ រួមឈាម និង រួមទុក្ខ ជាទីគោរព ស្រឡាញ់ ថៃ្ងនេះខ្ញុំ ខេម រិន្ទ សូមសរសេរអត្ថបទខ្លី មួយនេះដើម្បីធ្វើការរំលឹកត្រួស ៗ អំពីសោកនាដ្ឋកម្មរបស់ជាតិមាតុភូមិជាទីស្រឡាញ់នៃយើងគ្រប់ ៗ គ្នា ។ រហូតមកទល់និងថ្ងៃនេះយើង ឃើញ យើងឮតែពួកអា " ចម្គួតហ្លួង " មួយចំនួនលើកតម្កើងតែ " គុណសម្បត្ដិ " ដែល សីហនុ ប្លន់យកពីអ្នកសេ្នហាជាតិយើងមកធ្វើជារបស់ខ្លួន ប៉ុន្តែយើងមមិនដែលឃើញ មិនដែលឮ ពួកអា " ចម្គួតហ្លួង " ទាំងអម្បាលមានហ្នឹងហ៊ានលើកយក " គុណវិបត្តិ " របស់សេ្ដចដែលជា " ឧក្រិដ្ឋជននយោបាយ " ដ៏ធំមួយនេះមកនិយាយ មកលើក " តម្កើង " ផងទេ .... ដូចជា ៖ 1) - របបប្រល័យពូជសាសន៍ " ខ្មែរក្រហម " ដែលមានសីហនុជាអ្នកដឹកនាំកំពូល ។ 2) - " ស៊ុំគ្រលំក្បត់ជាតិ " ជាមួយ CPP - ចិន និង យួន " ក្បត់ " កិច្ចព្រមព្រៀងទីក្រុងប៉ារីស 23 តុលា 1991 3) - តែងតាំង ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទីពីរ ដែលក្នុងសកលលោកនេះគ្មាននរណាធ្វើដូច រួចហើយ " បីបាច់រក្សា បំប៉ន " រហូតដល់ពួកកម្មុយនិស្ដផ្តាច់ការអាយ៉ងខ្ញុំកញ្ជះយួនមានកម្លាំងខ្លាំងក្លាហ៊ានធ្វើ " រដ្ឋប្រហារបង្ហូរឈាមខ្មែរអ្នកតស៊ូ " ដើម្បីខ្លួន " សីហនុ " បានសម្រេចជាស្ថាពរនៅថ្ងៃទី 5 - 6 កក្កដា 1997 ។ 4) - បណ្ដេញកម្លាំងទ័ពរបស់សហប្រជាជាតិ " UNTAC " ចេញពីកម្ពុជាដោយគ្មានហេតុផលគ្រប់គ្រាន់ ដើម្បីបើកផ្លូវឲ្យពួកកម្មុយនិស្តទាំង ខ្ញុំកញ្ជះ ចិន និង ខ្ញុំកញ្ជះ យួន ដែលជាកូនចៅរបស់ខ្លួន " សីហនុ " ស្រាប់ធើ្វការរួបរួមកម្លាំងបានរហូតដល់អាចធ្វើ " រដ្ឋប្រហារប្លន់យកអំណាច " ពីរដ្ឋាភិបាលប្រជាធិបតេយ្យសេរី 50 % ដែលបង្កើតឡើងដោយ " UNTAC " បន្ទាប់ពីការបោះឆ្នោតដោយសេរី នឹង យុត្តិធម៍នៅឆ្នាំ 1993 បានសម្រេច ។ល។ និង។ល។ ហេតុផលដូចដែលបានរៀបរាប់ត្រួស ៗទាំង 4 ប្រការខាងលើនេះគឺជា " អំពើ -ជាការប្រព្រឹត្តខុស " ដ៏ធំធេងណាស់របស់" ស្តេចខែ្មរ " ដែលមានឈ្មោះថា នរោត្តម សីហនុ ។ ទាំងអស់នេះហើយគឺជា " គុណវិបត្តិ " របស់ សីហនុ ដែលមិនដែលមាននរណា អ្នកនយោបាយណា ឬ ក្រុមណា ហ៊ាននិយាយជាចំហប្រាប់ដល់ប្រជារាស្ត្រខ្មែរដែលជាអ្នករងគ្រោះរងទុក្ខវេទនា ដោយសារតែការធ្វើ " នយោបាយ " ខុសម្តងហើយម្តងទៀតរបស់សេ្តច " ក្បត់ជាតិ - បំផ្លាញជាតិ និង សម្លាប់ជាតិ " ខ្លួនឯងមួយអង្គនេះ ។

No comments:

Post a Comment